khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nicolas Walder ប្រធានក្រុមសភាជាតិស្វីស-APF-ទីប្រឹក្សាជាតិ (តំណាងរាស្រ្ត) កិច្ចប្រជុំបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសមិត្តភាព
     
    ចែករំលែក ៖

    នៅថ្ងៃអង្គារទី៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៣:១៥នាទី នៅសណ្ឋាគារ Fairmont Le Reine Relizabeth, Montréal-Canada គណៈប្រតិភូនៃក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង (Section cambodgienne de l’Assemblée parlementaire de la Francophonie-APF) ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nicolas Walder ប្រធានក្រុមសភាជាតិស្វីស-APF-ទីប្រឹក្សាជាតិ (តំណាងរាស្រ្ត)
    កិច្ចប្រជុំបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសមិត្តភាព និងសោមនស្សរីករាយ។

    ឯកឧត្តម អ៊ុច បូររិទ្ធ បានសំដែងការដឹងគុណដ៏ជ្រាលជ្រៅប្រកបដោយការវាយតម្លៃខ្ពស់ជូនចំពោះ រដ្ឋាភិបាល និង ប្រជាជនស្វីស ដែលបានជួយសង្គ្រោះអាយុជិវិតកុមារនិងស្ត្រីរាប់លាននាក់នៅកម្ពុជា តាមរយៈមន្ទីរពេទ្យ កន្ធបុច្ភា។

    ភាគីទាំងពីរបានពិភាគ្សាពីគម្រោងបង្កើតក្រុមអន្តរសភាមិត្តភាពកម្ពុជា-ស្វីស ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និង ផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិ។

    ភាគី ស្វីស បានសម្តែងក្តីរីករាយចំពោះសេចក្តីអញ្ជើញជូន ឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិ- Conseil national (ប្រធានរដ្ឋសភា)/ប្រធានក្រុមប្រឹក្សារដ្ឋ-Conseil des États (ប្រធានព្រឹទ្ធសភា) ដើម្បីចូលរួមសម័យប្រជុំពេញអង្គលើកទី១១សភាអន្តរសភាដើម្បី ភាពអត់ឱន និងសន្តិភាព (International Parliaments for Tolerance and Peace-IPTP) នៅរាជធានី ភ្នំពេញ នៅខែវិច្ឆិកកាខាងមុខនេះ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ